នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានឧបត្ថម្ភអំណោយជូនដល់គ្រួសារលោកមេបញ្ជាការរងខណ្ឌ ចំនួន២នាក់ ក្នុងរួមមាន ៖

១.បាននាំយកថវិកា រួមជាមួយ អង្ករ ០៣ការុង, ភេសជ្ជៈចម្រុះចំនួន ០៦កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកវរសេនីយ៍ត្រី វង្ស សុភារ៉ា មេបញ្ជាការរងខណ្ឌ ដែលម្តាយរបស់លោកទទួលមរណៈភាព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

២.បាននាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ឯក អ៊ុង​ វិបុល​ ​មេបញ្ជាការ​រង​ខណ្ឌ​ ដែលកូនស្រីរបស់លោកមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌព្រែកព្នៅ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,០០០,០០០ រៀល ទឹកសុទ្ធ ភេសជ្ជៈ ៤កេស, អង្ករ ០២ការុង ជាអំណោយសួរសុខទុក្ខផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *