កិច្ចសន្ទនាសកលស្តីពី"ឱកាសពិភពលោកដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី"ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន  បានរៀបចំសកម្មភាពពិសេសនៅប្រទេសជប៉ុន កូរ៉េខាងត្បូង  ឥណ្ឌា ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា តួកគី អាហ្វហ្កានីស្ថាន និងម៉ុងហ្គោលីជាដើម។អ្នកនយោបាយសំខាន់ៗ  អ្នកជំនាញនៃធនាគារគំនិត  ប្រធានសហគ្រាស  ឥស្សរជនអ្នកសារព័ត៌មាននិងតំណាងយុវជនដែលមកពីបណ្តាប្រទេសអាស៊ីបានជួបជុំគ្នាដើម្បីពិភាក្សាអំពីការបំផុសគំនិតនិងឱកាសដែលបានមកពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនសម្រាប់បណ្តាប្រទេសអាស៊ី។

សហលេខាធិការនៃវិទ្យាស្ថានយុទ្ធសាស្ត្រនិងសិក្សាអន្តរជាតិមីយ៉ាន់ម៉ាបានថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលធ្វើឱ្យប្រជាជនគ្រប់រូបមានភាពសម្បូរសប្បាយជាមួយគ្នា។ គោលគំនិតនេះបានបង្ហាញពីភាពបរិយាបន្តដែលមិនធ្លាប់មានកាលពីមុន ដែលគ្មាននៅក្នុងក្របខ័ណ្ឌពិភពលោកទេ។ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលធ្វើឱ្យអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណមានភាពស៊ីសង្វាក់គ្នា បានបង្កើតទំនាក់ទំនងដែលរួមរស់ជាមួយគ្នារវាងសកម្មភាពមនុស្សជាតិនិងអេកូឡូស៊ីធម្មជាតិ ដែលជាការរួមចំណែកជាគំនិតបែបថ្មីសម្រាប់ដំណើរការធ្វើទំនើបកម្មសកល។

អ្នកទទួលខុសត្រូវនៃការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃក្រសួងស្តារនិងអភិវឌ្ឍន៍ជនបទនៃរដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្កានីស្ថានបានថ្លែងថា ការអនុវត្តដ៏រស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិន បានធ្វើឲ្យអ្នកផងទាំងឡាយមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ លោកបានមើលឃើញនូវរបបដ៏មានសុក្រឹតភាព តំបន់ជនបទដែលត្រូវបានអភិរក្សយ៉ាងល្អប្រសើរ បរិក្ខារកសិកម្មដ៏ទំនើប និងបច្ចេកទេសកសិកម្មដ៏ជឿនលឿននៅតំបន់ជនបទនៃប្រទេសចិន ហើយសង្ឃឹមថា ប្រទេសចិននឹងចែករំលែកបទពិសោធអភិវឌ្ឍន៍នៃការធ្វើទំនើបកម្មរបស់ខ្លួនជាមួយប្រទេសអាហ្វហ្កានីស្ថាន៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *