តើថ្នាំហ្វេនតានីលនិងពន្ធគយមាន “ទំនាក់ទំនងឡូហ្ស៊ីក”យ៉ាងណា ? ពិភពលោកក៏មិនអាចដោះស្រាយបញ្ហាដ៏ខុសទំនងនេះដែរ ។ នាពេលថ្មីៗកន្លងទៅនេះ ភាគីអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយ១០ភាគរយលើទំនិញចិនដែលនាំចេញទៅសហរដ្ឋអាមេរិកដោយយកបញ្ហាថ្នាំហ្វេនតានីលធ្វើជាលេស ។ តើនៅពីក្រោយនេះ បានបង្កប់នូវបំណងបែបណាដែរ ?
   សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាថ្នាំហ្វេនតានីលជាបញ្ហាចំណុចក្តៅមួយដែលអាមេរិកបានឃោសនាបំប៉ោង ។ អ្នកនយោបាយអាមេរិកមួយចំនួនបានទម្លាក់កំហុសនៃការប្រើប្រាស់ថ្នាំហ្វេនតានីលយ៉ាងអនាធិបតេយ្យទៅលើប្រទេសចិន ដោយបានអះអាងថា  “សារធាតុគីមីមកពីប្រទេសចិនដែលងាយផលិតថ្នាំហ្វេនតានីល ត្រូវបានកែច្នៃនៅម៉ិកស៊ិក រួចនាំចូលទៅកាន់អាមេរិក”  ដើម្បីដាក់ទណ្ឌកម្មទៅលើស្ថាប័ន សហគ្រាសនិងពលរដ្ឋចិនដោយយករឿងនេះធ្វើជាលេស ក៏ដូចជាបំភាន់មតិសាធារណៈក្នុងស្រុកនិងអន្តរជាតិផងដែរ។
    លោក Li Haidong សាស្រ្តាចារ្យនៃវិទ្យាស្ថានការទូតបានវិភាគថា អ្នកដឹកនាំរបស់អាមេរិកអាណត្តិបច្ចុប្បន្នគ្រាន់តែឡើងកាន់មុខតំណែងជាង១០ថ្ងៃ ក៏បានដំឡើងពន្ធគយទៅលើប្រទេសចិនដោយយកបញ្ហាថ្នាំហ្វេនតានីលធ្វើជាលេស នៅពីក្រោយនេះគឺពោរពេញទៅដោយការគិតគូពីផលប្រយោជន៍របស់ខ្លួន ។ ដូចកាលពីមុនដែរ អាមេរិកបានទម្លាក់កំហុសទៅលើប្រទេសចិននិងម៉ិកស៊ិកជាដើម ដើម្បីបង្ហាញពីអាកប្បកិរិយាយ៉ាងខ្លាំងនិងលើកកម្ពស់អត្រាគាំទ្ររបស់ប្រជាជនតាមការស្ទង់មតិ ។
    តាមស្ថិតិនៃនាយកដ្ឋានគ្រប់គ្រង់ថ្នាំស្ពឹកអន្តរជាតិឱ្យដឹងថា អាមេរិកជាប្រទេសផលិតនិងប្រើប្រាស់ថ្នាំប្រភេទហ្វេនតានីលច្រើនជាងគេនៅលើពិភពលោក ពោលគឺមានចំនួនប្រជាជន៥ភាគរយនៅលើពិភពលោកបានប្រើប្រាស់ថ្នាំប្រភេទអាភៀនចំនួន៨០ភាគរយលើពិភពលោកទាំងមូល ។ ទិន្នន័យរបស់រដ្ឋបាលប្រឆាំងគ្រឿងញៀននៃប្រទេសអាមេរិកបានបង្ហាញថា ការប្រើប្រាស់ថ្នាំហ្វេនតានីលហួសកម្រិតក្លាយជាមូលហេតុដ៏សំខាន់ដែលបណ្តាលឱ្យប្រជាជនអាមេរិកអាយុពី១៨ឆ្នាំដល់៤៥ឆ្នាំស្លាប់បាត់បង់ជីវិត នេះជា “ការគំរាមកំហែងពីគ្រឿនញៀនដ៏កាចសាហាវបំផុតដែលអាមេរិកបាននិងកំពុងប្រឈមមុខក្នុងប្រវត្តិសាស្ត្រ ។”
    ហេតុអ្វីបានជាថ្នាំហ្វេនតានីលត្រូវបានគេប្រើប្រាស់យ៉ាងអនាធិបតេយ្យនៅអាមេរិក ?មូលហេតុមួយ គឺដោយសារអាចទទួលបានផលប្រយោជន៍យ៉ាងច្រើន ដូច្នេះ សហគ្រាសផលិតឱសថធំៗបាននិយាយបញ្ចុះបញ្ចូលឱ្យអ្នកនយោបាយផ្តល់ការការពារផ្នែកគោលនយោបាយ រីឯតំណាងរបស់ក្រុមហ៊ុនផលិតឱសថក៏លើកទឹកចិត្តតាមមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីឱ្យគ្រូពេទ្យចេញថ្នាំតាមវេជ្ជបញ្ជាកាន់តែច្រើន ហើយឱសថស្ថានក៏ខំប្រឹងពពាយនាយលក់ដែរ ដែលបានកកើតទៅជាខ្សែសង្វាក់ផលប្រយោជន៍យ៉ាងពេញលេញមួយ ។ប៉ុន្មានថ្ងៃមុន ក្នុងកម្មវិធី Rednote ដែលជាកម្មវិធីទំនាក់ទំនងសង្គមពេញនិយមនៅប្រទេសចិន អ្នកប្រើប្រាស់បណ្តាញអ៊ីធឺណែតរបស់ចិននិងអាមេរិកបានធ្វើការពិភាក្សាគ្នា អ្នកប្រើប្រាស់បណ្តាញអ៊ីធឺណែតរបស់អាមេរិកបានលើកឡើងថា ថ្នាំប្រភេទអាភៀនត្រូវបានចេញជាវេជ្ជបញ្ជាជ្រុលហួសហេតុ នេះជាមូលហេតុដ៏សំខាន់ដែលកើតមានវិបតិ្តប្រើប្រាស់ថ្នាំហ្វេនតានីលយ៉ាងអនាធិបតេយ្យ។
    មួយផ្នែកទៀត ក្នុងបរិបទបែកបាក់គ្នាខាងនយោបាយ ពិតមែនតែអ្នកនយោបាយអាមេរិកបាននិយាយបានតែមាត់ថាយកចិត្តទុកដាក់លើបញ្ហាថ្នាំហ្វេនតានីល ប៉ុន្តែតាមពិតទៅ បានចាត់ទុកបញ្ហានេះជាឧបករណ៍ប្រយុទ្ធគ្នារវាងបក្សទាំងពីរ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រួតពិនិត្យនិងគ្រប់គ្រងដោយអសមត្ថភាព ការឃោសនាផលវិបាករបស់គ្រឿងញៀនមិនគ្រប់គ្រាន់ ច្បាប់របស់បណ្តារដ្ឋអាមេរិកសម្រាប់គ្រប់គ្រងឱសថមានកម្រិតហាមឃាត់មិនដូចគ្នា រដ្ឋចំនួនលើសពីពាក់កណ្តាលអនុវត្ត “ការប្រើប្រាស់កញ្ឆាស្របច្បាប់”។ល។ ប្រការទាំងនេះសុទ្ធតែធ្វើឱ្យការប្រើប្រាស់ថ្នាំប្រភេទហ្វេនតានីលមានសភាពកាន់តែធ្ងន់ធ្ងរ ។
    កាលពីខែមីនា ឆ្នាំ២០២២ «របាយការណ៍ស្តីពីយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន»ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិក បានទទួលស្គាល់ថា “ចាប់ពីប្រទេសចិនបានគ្រប់គ្រងនិងហាមឃាត់ទាំងស្រុងចំពោះប្រភេទថ្នាំហ្វេនតានីលកាលពីឆ្នាំ២០១៩មក ស្ទើរតែមិនដែលរកឃើញថ្នាំហ្វេនតានីលឬសារធាតុប្រភេទហ្វេនតានីលដែលនាំចូលពីប្រទេសចិនទៅកាន់អាមេរិកទេ ។ ”  ក្រៅពីនេះ ប្រទេសចិនបានយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចសហប្រតិបតិ្តការអនុវត្តច្បាប់ជាមួយប្រទេសម៉ិកស៊ិកលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រីឯភាគីម៉ិកស៊ិកក៏មិនដែលឆែកឃើញសារធាតុគីមីងាយផលិតគ្រឿងញៀនដែលមកពីប្រទេសចិនដែរ ។

កាលពីឆ្នាំ២០២៤ បន្ទាប់ពីភាគីទាំងពីរចិននិងអាមេរិកបានបង្កើតក្រុមការងារសហការប្រយុទ្ធប្រឆាំងគ្រឿងញៀនមក ភាគីចិនបានជំរុញយ៉ាងសកម្មឱ្យកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងចិននិងអាមេរិកមានភាពកាន់តែស៊ីជម្រៅ លើមូលដ្ឋាន “គោរពគ្នាទៅវិញទៅមក គ្រប់គ្រងការខ្វែងគំនិត និងធ្វើកិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ”ជាប់រហូតមក ក្នុងន័យពួតដៃគ្នាឆ្លើយតបនឹងបញ្ហាគ្រឿងញៀននៅលើពិភពលោកទាំងមូល ។ ដូច្នេះ អាមេរិកគួរតែឱ្យតម្លៃទៅលើសុទ្ធចិត្តរបស់ចិនដើម្បីការពារភាពបរិសុទ្ធនៃកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងចិននិងអាមេរិកដែលបានមកដោយមិនងាយនោះ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕