ខេត្តតាកែវ ៖ នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោកស្រី ប៉ែន រតនៈ រំចង់ ភរិយាលោកស្នងការ បានដឹកនាំសហការីចូលរួម”ក្នុងពិធីបុណ្យកាន់បិណ្ឌទី១៤ ដែលជាប្រពៃណីទំនៀមទំម្លាប់ជាតិខ្មែរឆ្នាំ២០២២ ចំនួន ០២វត្ត គឺវត្តប៉ោក្ខណារ៉ាមខាងជើង និងវត្តសត្ថារ៉ាមភ្នំដិនខាងត្បូង ស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ និងភរិយា បាននាំយកទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ មីចំនួន ១០កេស ទឹកសុទ្ធចំនួន ១០កេស ទឹកត្រីចំនួន ០៥កេស ទឹកស៊ីអីវចំនួន ០៥យូរ និងបច្ច័យសរុបចំនួន ២,៨០០,០០០៛(ពីរលានប៉ែតសិបម៉ឺន រៀល) សម្រាប់ប្រគេនព្រះសង្ឃបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ជីដូន ជីតាញាតិការប្រាំពីសន្តានដែលបានស្លាប់ចែកឋានទៅកាន់បរមសុខ និងបច្ច័យកសាងក្នុងមួយវត្តចំនួន ១,៤០០,០០០៛(មួយលានសែសិបម៉ឺនរៀល) ជូនលោកយាយ លោកតាក្នុងម្នាក់ ២ម៉ឺនរៀល។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ បន្តដំណើរជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោគលេខ៦០៣ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ឯក ជាស្នងការរង លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលស្រុកជាប់ព្រំដែន លោកមេបញ្ជាការ បញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោក លោកនាយប៉ុស្តិ៍ចក្រទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១១ប៉ុស្តិ៍។

មានមតិសំណេះសំណាលទៅកាន់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងនាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ចំនួន ៤,០០០,០០០៛ (បួនលានរៀល) ប៉ុស្តិ៍នគរបាលការពារព្រំដែនគោគទាំង ១២ប៉ុស្តិ៍ក្នុងមួយប៉ុស្តិ៍ចំនួន (២០ម៉ឺនរៀល) និងគ្រឿងឧបភោគ បរិភោគ មួយចំនួនដូចជា៖ អង្ករចំនួន ១តោន មីខ្លាឃ្មុំក្រហមចំនួន ១៣០កេស ទឹកសុទ្ធចំនួន ៧០កេស ទឹកត្រីចំនួន ៤៥យូរ ទឹកស៊ីអីវចំនួន ៤៥យូរ ស្រាបៀកម្ពុជា ១០០កេស សម្រាប់ជូនដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៦០៣ផងដែរ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed