ខេត្តកណ្ដាល : ទីតាំងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញដែលគេស្គាល់ថា នៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាលឃុំទឹកវិលកំពុងតែបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងនិងមិនមានការរំខានដល់អាជ្ញាធរមូលដ្ឋានឡើយ។ ប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំទឹកវិល ស្រុកស្អាង មានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះល្បែងភ្នាល់ដាក់លុយ ( មាន់ជល់តាមទូរទស្សន)នៅជិត ប៉ុស្តិ៍នគរបាល ឃុំទឹកវិលតែម្ដង អ្នកលេងតែងតែប្រមូលផ្ដុំមកជុំគ្នាលេង ស្រែកហូរកញ្ជ្រាវដោយមិនខ្លាចច្បាប់ទម្លាប់បន្តិចសោះ។

ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា÷ ប្រហែលគេបានសែនព្រានដល់សមត្ថកិច្ចក្នុងមូលដ្ឋានក៏ដូចជា លោក រស់ ចន្ថា អធិការស្រុកស្អាង អស់ហើយមើលទៅបានជាលោកមើលមិនឃើញធ្វើមិនឮ មិនអើពើបង្ក្រាបនិងទប់ស្កាត់ ពួកគាត់ក៏បានបន្តទៀតថា បើល្បែងពេញឃុំដូច្នេះ តើឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុច ?

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្ឃឹមថា អាជ្ញាធរ​ពាក់ព័ន្ធ​ក្ក្នុស្រុកស្អាង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កណ្តាល និង​ភ្ញាក់​ពី​ដំណេក​លុបមុខ សិត​សក់ ឆ្លុះ​កញ្ចក់ មើល​ខ្លួនឯង​ថា បច្ចុប្បន្ន​ខ្លួន​មាន​តួនាទី​អ្វី​ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​និង​បម្រើ​ផលប្រយោជន៍​ជាតិ​ទាំងមូល​និង​ បញ្ជាស់​ អំពើចោរកម្ម​ អសកម្ម​ភាព ដូចជា​៖​ចោរលួច​-​ឆក់​-​ប្លន់​-​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​និង​អំពើហិង្សា​ក្នុង​គ្រួសារ​ផ្សេងៗ​ជាដើម ព្រោះថា ល្បែង​គឺជា​ដើមចម​បង្កបង្កើត​បទល្មើស​ក្នុង​មូលដ្ឋាន។

​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​បាន​គោរព​ស្នើសុំ​ដល់​លោក ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល និង​យកចិត្តទុកដាក់​ក្នុង​ការចាត់​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​ចុះ​ស្រាវជ្រាវ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​ល្បែងស៊ីសង​ខាងលើ​នេះ​ផង និង​ជួយ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ​/​សង្កាត់ ខាងលើ​នេះ​ផង តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សេរី​បែបនេះ​?

​អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ ចុះផ្សាយ​ខាងលើនេះ​គ្មាន​គោលបំណង​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ណា​នោះទេ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ អង្គភាព​សារព័ត៌មាន​យើង​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​ សូម​អរគុណ​៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *