សមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនឲ្យជនជាតិថៃចំនួន១៤នាក់ទៅឱ្យ សមត្ថកិច្ចថៃវិញ ៊RMN News :December / 4 / 2021 ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅលើស្ពានច្រទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹក កម្លាំងសមត្ថកិច្ចជំនាញកម្ពុជាបានបញ្ជូនជនជាតិថៃចំនួន១៤៣នាក់ទៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបន្ទាប់ពីពួកគេចាញ់បោកមេខ្យល់នាំមកឲ្យធើ្វការងារនិងស្នាក់នៅខុសច្បាប់តាមទីតាំងបើកអនឡាញនានាដែលជ្រោកក្រោមស្លាកកាសុីណូ។ នៅក្នុងពេលប្រគល់ជនជាតិថៃខាងលើនេះគេឃើញមានកម្លាំងសមត្ថកិច្ចកម្ពុជានិងកម្លាំងសមត្ថកិច្ចថៃនិងមន្ត្រីពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។ សមត្ថកិច្ចប្រាប់ថាជនជាតិថៃ១៤៣នាក់ក្នុងនោះមានស្រី៥៦នាក់។ ករណីឃាត់ជនជាតិថៃចំនួន១៤៣នាក់ហើយត្រូវសមត្ថកិច្ចកម្ពុជាបញ្ជូនឲ្យសមត្ថកិច្ចថៃខាងលើនេះ…