ភ្នំពេញ : ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៥ — ដឹកនាំដោយលោក គល់ យី ប្រធានគណបក្សសង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក្រុមការងារគណៈកម្មាធិការគណបក្សបានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រធានក្រុមបក្ស និងសមាជិកគ្រួសារបក្ស នៅភូមិជង្រុក។

សកម្មភាពនេះមានការអញ្ជើញចូលរួមពីក្រុមការងារចុះជួយសង្កាត់រួមមាន៖
លោក គុយ ចាន់ថន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋាន
លោក ខុម វិបុល មន្រ្តីបក្សសង្កាត់ និងលោកលោកស្រីប្រធានសាខា
លោក ផាន់ សុខុម ប្រធានសាខាបក្សភូមិ
លោក ប៉ៃ សុខ អនុប្រធានសាខាបក្សភូមិ
រួមទាំងសមាជិកបក្ស និងសមាជិកគ្រួសារបក្ស សរុបទាំងអស់ចំនួន ៣២នាក់
ក្នុងឱកាសនេះ សមាជិកនីមួយៗទទួលបានថវិកាជាសំណាងលើកទឹកចិត្ត ចំនួន ១០,០០០ រៀល ដោយមានបំណងជួយគាំទ្រនឹងអភិវឌ្ឍភាពរស់នៅប្រចាំថ្ងៃ និងជាការបង្ហាញពីការយកចិត្តទុកដាក់របស់គណបក្សចំពោះសមាជិករបស់ខ្លួន។

សកម្មភាពសំណេះសំណាលនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របន្តនៃការទាក់ទងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងបង្កើនសមត្ថភាពការងាររបស់ក្រុមប្រឹក្សាបក្សនៅគ្រប់កម្រិត ដើម្បីធ្វើឲ្យការងារនយោបាយរបស់គណបក្សកាន់តែប្រសើរឡើង និងឆាប់ឈានដល់ភាពជោគជ័យ៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed