ភ្នំពេញ ៖ គិតត្រឹមរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ម៉ូតូប្រមាណជាង១,០០០គ្រឿងបន្ថែមទៀត ត្រូវបានកម្លាំងសមត្ថកិច្ចដកហូតនៅទីតាំងបញ្ចាំដោយខុសច្បាប់ នៅឃ្លាំងរំសេវ ក្នុងខណ្ឌទួលគោក។

ដោយទទួលបានបទបញ្ជារដ៏ខ្ពង់ខ្ពស់​ ពី​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​រាជធានីភ្នំពេញ​ ឯកឧត្តម ឃ្លាំង​ ហួត​ អភិបាលរងរាជធានីភ្នំពេញ ដោយមានការចូលរួមពី​ លោក ជា​ ពិសី​ អភិបាលខណ្ឌទួលគោក​ លោកព្រះរាជអាជ្ញារង​ លោកក្រឡាបញ្ជី​ លោកអធិការ​ លោកមេបញ្ជាការ​ លោកប្រធានមន្ទីរហិរញ្ញវត្ថុ​ លោកប្រធានមន្ទីរពានិជ្ជកម្ម​ ប្រធានសាខាពន្ធដាខណ្ឌទួលគោក​ និងអាជ្ញាធរ​ សង្កាត់​ ភូមិ​ បាន បើក យុទ្ធនាការ​ បោសសម្អាត​ ឃ្លាំងរំសេវ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក​ ។

រយៈពេល៥ថ្ងៃ​ចសប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ជាលទ្ធផល​កម្លាំងសមត្ថកិច្ចបាន ដកហូតបានម៉ូតូ​ ចំនួន១១១៣គ្រឿង រថយន្ត​ ចំនួន​ ១៤គ្រឿង Passapp ចំនួន​ ១២គ្រឿង កង់បី​ ចំនួន​ ០៩គ្រឿង ប្រគល់ម៉ូតូ​ជូនជនរងគ្រោះវិញចំនួន​ ១០គ្រឿង។

ក្រៅពីម៉ូតូប្រមាណជាង១,០០០គ្រឿងនេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សជាបន្ដបន្ទាប់ ចំនួន៩នាក់ ក្នុងនោះម្នាក់ជាមេក្លោងធំ ហើយត្រូវបានបញ្ជូនទៅធ្វើការសួរនាំបន្ដនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ សូមបញ្ជាក់​ យុទ្ធការនេះនឹងបន្តក្រោយភ្ជុំបិណ្ឌទៀត​ បងប្អូនដែលមិនទាន់រករបស់ដែលខ្លួនបានបាត់ក្នុងយុទ្ធនាការណ៍មុនភ្ជុំនេះ កុំទាន់អស់សង្ឃឹម​ សូមព្យាយាមបន្ថែមទៀត។

យ៉ាងណាមិញ ប្រតិបត្តិការនេះមិនទាន់ត្រូវបានបិទបញ្ចប់នៅឡើយទេ ពោលប៉ុន្មានថ្ងៃមកនេះ លោក ឃ្លាំង ហួត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង ចុះពិនិត្យទីតាំងបញ្ចាំដែលសង្ស័យថារកស៉ីបញ្ចាំដោយខុសច្បាប់រៀងរាល់ថ្ងៃ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដោយមានការចូលរួមពី លោក ជា ពិសី អភិបាលខណ្ឌផងដែរ។

ឯកឧត្តម ឃ្លាំង ហួត បានអំពាវនាវដល់អ្នករកសុីខុសច្បាប់ទាំងឡាយ​ សូមកែខ្លួនត្រលប់មករកសុីទទួលទានដោយសុចរិតវិញ​ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រដល់ប្រតិបត្តិការណ៍នេះ​ ននិងសហការណ៍ ផ្ដល់ព័ត៌មានដល់ សមត្ថកិច្ចដែលចុះអនុវត្តការងារ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed