ភ្នំពេញ : ប្រជាពលរដ្ឋចំនួន៦០ គ្រួសារ នៅ ក្នុងភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញបាន ស្នើសុំទៅសាលារាជធានីភ្នំពេញ ជួយដោះស្រាយ ដីលំនៅឋាន របស់ពួកគាត់ ដោយគោលនយោបាយអភិវឌ្ឍន៍នៅកន្លែង ហើយមិនព្រម ទទួលយកនូវដីដែលមានទំហំ ៤×១០ មែត្រ នោះឡើយ។

ប្រជាពលរដ្ឋបានឃើញ លិខិតពីទីស្ដីការគណៈរដ្ឋមន្ត្រីលេខ ២៩៦ ស.ជ.ណ.ផក ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

សំណើរសុំគោលការណ៍អនុញ្ញាតធ្វើប្រទានកម្មនិងផ្ដល់ប័ណ្ណកម្មសិទ្ធិដីជូនប្រជាពលរដ្ឋដែលរស់នៅមិនរៀបរយលើដីអាងស្តុបទួលគោកទី១ សង្កាត់បឹងកក់ទី២ និងអាងស្តុបទួលគោកទី ២ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ដោយយោងលិខិតលេខ ០១០/១៧ លស.គ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់រដ្ឋបាលរាជធានីភ្នំពេញណាចក្រកម្ពុជាចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើទីស្ដីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនឯកឧត្តមមេត្តាជ្រាបថារាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍អនុញ្ញាតជូនរដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម :
១/កែសម្រួលបង្រួញផ្ទៃអាងស្តុបទឹកនិងវាយជញ្ជាំងបេតុង(ស៊ីផាយ)វត្តជុំវិញដើម្បីស្ដាយយកជម្រៅធ្វើអាងប្រព្រឹត្តកម្មទឹកស្អុយ: _ អាងស្តុកទឹកទួលគោកទី១ រក្សាទទឹង២៧;៥០មែ៉ត្រ បណ្តោយ១;១៤៨មែ៉ត្រ _អាងស្តុកទួលគោកទី២ : រក្សាទទឹង២៦;៥០មែ៉ត្រ បណ្ដោយ៥៧៥ម៉េត្រនិងជម្រៅ៥ម៉ែត្រ ។
២/ធ្វើប្រទានកម្មដីសងខាងអាងស្តុកនិងធ្វើប័ណ្ណកម្មសិទ្ធិស្របតាមនីតិវិធីសូរិយោដី ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅមិនរៀបរយ ក្នុងនោះអាងស្តុកទួលគោកទី១ មានចំនួន២៥៦ គ្រួសារ និងអាងស្តុបទួលគោកទី២មានចំនួន២២១ គ្រួសារ។ សេចក្តីដូចបានជម្រាបជូនខាងលើសូមឯកឧត្តមមេត្តាជ្រាបនិងចាត់ចែងអនុវត្តតាមការគួរ។ ជ.រដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកពីស្ដីការគណៈរដ្ឋមន្ត្រី ហត្ថលេខានិងត្រា ស៊ូ ភីរិន្ទ ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា : កាលពីថ្ងៃទី១៨ ខែខាងសីហា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទី នៅសាលាខណ្ឌទួលគោក មានការរៀបចំកិច្ចប្រជុំជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងអាងស្តុកទឹកស្អុយទួលគោកទី២ តាមបណ្ដោយផ្លូវដែក ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោកដើម្បីឲ្យគាត់ទទួលយកគោលការណ៍នយោបាយអភិវឌ្ឍន៍នៅនឹងកន្លែង ដែលមានដីទំហំ៤ម៉ែត្រx១០ម៉ែត្រ ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អតីត អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក។ដែលមានសមាសភាពចូលរួម :
១/ លោក កែវ សុភា អភិបាលរងខណ្ឌទួលគោក
២/ លោក សោម សម្បត្តិ ប្រធានការិយាល័យ ដ.ន.ស.ភ.ខណ្ឌទួលគោក។
៣/ លោក កែវ សីមា ប្រធានការិយាល័យ ស.ដ.អ.ប.ស ខណ្ឌទួលគោក។
៤/ លោកស្រី ពៅ សុជាតិ ប្រធានការិយាល័យ នីតិកម្មនិងសម្រុកសម្រួលវិវាទមូលដ្ឋាន។
៥/ លោក តុង វុិត ប្រធានការិយាល័យ ស.អ.ស ខណ្ឌទួលគោក។
៦/ លោក អឿន វិចិត្រ អនុប្រធានការិយាល័យ ស.ដ.អ.ប.ស ខណ្ឌទួលគោក។
៧/ លោក វិត ដារិទ្ធ ចៅសង្កាត់បឹងកក់ទី១
៨//លោក ផ្លង់ សុគន្ធវិជ្ជា ជំនួយការការិយាល័យរដ្ឋបាលខណ្ឌទួលគោក។
៩/លោក ផាត់ សម្បត្តិ សម្ព័ន្ធសមាគមខណ្ឌទួលគោក។
១០/ លោកស្រី ស៊ុន ណារុំ ប្រជាពលរដ្ឋភូមិ១៤
១១/ លោក ឈុន សារ៉េត ប្រជាពលរដ្ឋភូមិ១៤
១២/ លោក សំ ចំរ៉ុង ប្រជាពលរដ្ឋភូមិ១៤
១៣/ លោក អ៊ុឹង ជាហ៊ាង ប្រជាពលរដ្ឋភូមិ១៤។

ក្នុងកិច្ចប្រជុំនោះអតីត លោកអភិបាលខណ្ឌទួលគោកមានមតិសំណេះសំណាលនិងស្វាគមន៍និងជម្រាបជូនពីគោលបំណងរបស់រាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំផ្ដល់ទីតាំងដីដែលមានទំហំ៤ម៉ែត្រ×១០ម៉ែត្រ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់អាងស្តុកទឹកទួលគោកទី២ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដែលជាគោលនាយកបាយល្អក្នុងការដោះស្រាយនិងការអភិវឌ្ឍន៍នៅនឹងកន្លែងព្រមទាំងផ្ដល់កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ។

ការជួបជុំប្រជាពលរដ្ឋដើម្បីទទួលយកគោលនយោបាយអភិវឌ្ឍន៍នៅកន្លែង លោក វុិត ដារិទ្ធ ចៅសង្កាត់បឹងកក់ទី១ : លិខិតជូនដំណឹងរបស់សង្កាត់ជូនដំណឹងអ្វីដែលរៀបចំថ្មី អ្វីដែលប៉ះពាល់ថ្មីដូចជារបងនិងយ៉ាបផ្ទះ ដំណាំដើមថ្មីៗដែលសុំឱ្យបងប្អូនរុះរើដោយខ្លួនឯង ហើយសេចក្តីជូនដំណឹងរបស់សង្កាត់មិនប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលមានពីមុខនោះទេ។

លោក ឯក ឃុនដឿន អតីតអភិបាលខណ្ឌចាស់ : រដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋបាលខណ្ឌទួលគោកចុះស្ដារប្រឡាយនិងបន្តវ៉ៃស៊ីផាយសូមបងប្អូនមានការយោគយល់និងចូលរួមព្រមទាំងបន្តការពិភាក្សារកដំណោះស្រាយលើគំរោងអភិវឌ្ឍន៍របស់សាលារាជនីភ្នំពេញបន្ត។_សូមបងប្អូនបញ្ឈប់ការដាំដុះដាំដំណាំយូរអង្វែង ការធ្វើរបងនិងសាងសង់អ្វីបន្ថែមទៀត។ហើយរុះរើចេញដោយខ្លួនឯង នៅសំណង់និងដំណាំថ្មីៗ ។

_ចំពោះការសុំតទឹក ពីរដ្ឋាករទឹកព្រោះតម្លៃទឹកដែលមេភូមិលក់មួយគីប២៨០០ រៀលថ្លៃពេក មិនអាចទទួលយកបាន ខណ្ឌនិងពិនិត្យលើករណីនេះ បើជាគំរោងរបស់អង្គការ ANS ជួយសមាគម ខណ្ឌ ពិនិត្យនិងណែនាំមិនឲ្យលក់លើតម្លៃគោលការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសាលារាជធានីភ្នំពេញឡើយ ចំពោះការសុំតទឹក ខណ្ឌនិងរាយការណ៍សុំយោបល់ជំនាញនិងសាលារាជធានីភ្នំពេញព្រោះតំបន់យើងគឺជាតំបន់មិនទាន់រៀបរយ។រដ្ឋបាលខណ្ឌនិងសរុបសំណូមពររបស់បងប្អូនប្រជាពលរដ្ឋធ្វើរបាយការណ៍ជូនសាលារាជធានីភ្នំពេញដើម្បីពិនិត្យ ដើម្បីឲ្យកំណត់ហេតុនេះមានប្រសិទ្ធភាពនិងទទួលខុសត្រូវចំពោះមុខច្បាប់យើងខ្ញុំបានអានបញ្ចប់ជូនសមីខ្លួនឡើងវិញដើម្បីឲ្យគាត់ផ្តិតមេដៃទទួលខុសត្រូវចំពោះមុខច្បាប់។

ប្រជាពលរដ្ឋបានឲ្យដឹងថា ហើយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌទួលគោក បានចុះមករុះរើរបងនិងផ្ទះរបស់ពួកគាត់ ដែលកំពុងនៅក្រោមការចរចាដោះស្រាយនៅឡើយ ។ ប្រជាពលរដ្ឋប្រមាណជាង៣០នាក់បាននាំគ្នាទៅសាលាខណ្ឌដើម្បីរកដំណោះស្រាយដោយសន្តិវិធី និងក្រោមម្លប់សន្តិភាព។សុំឱ្យអាជ្ញាធរផ្អាកក្នុងការដាក់កម្លាំងប្រជាការពារបិទផ្លូវសងខាងនៅតំបន់ពួកគាត់ដែលកំពុងរស់នៅ។

បើតាមលោកស្រី ស៊ុន ណារុំ អាយុ៤៩ឆ្នាំ ម្ចាស់ផ្ទះលេខ៤៥ បានឱ្យដឹងថា : លោកស្រីនិងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ១៤ទាំងអស់សប្បាយចិត្តណាស់ ក្នុងគោលនយោបាយអភិវឌ្ឍន៍នៅកន្លែងរបស់រាជរដ្ឋាភិបាល តែចំពោះលោកស្រីចូលរួមជានិច្ចក្នុងការអភិវឌ្ឍនិងការបរិច្ចាគ ហើយបច្ចុប្បន្ននេះលោកស្រីបានបរិច្ចាកកាត់ដីជូនរដ្ឋអស់ហើយនៅសល់តែបណ្ដោយត្រឹមតែ២០ ម៉ែត្រតែប៉ុណ្ណោះ ហើយចំពោះគោលការណ៍ដោះស្រាយខាងលើលោកស្រីមិនព្រមទទួលយកទេ។

លោក អ៊ឹង ជាហ៊ាង បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា លោកក៏មានយោបល់ដូច បងស្រីខាងលើដែរក៏ប៉ុន្តែ លោកសំណូមពរឱ្យខាងសាលាខណ្ឌនិងសាលាសង្កាត់ចុះធ្វើការសូមឱ្យជូនដំណឹងមកប្រាប់ប្រជាពលរដ្ឋមុន។ជៀសវាងប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋនិងសូមបញ្ជាក់ថាការអភិវឌ្ឍរបស់រាជធានីភ្នំពេញ ធ្វើផ្លូវ ធ្វើប្រឡាយ ខ្ញុំចូលរួមហើយដីដែលនៅសេសសល់សុំកម្មសិទ្ធិនិងមិនទទួលយកគោលការណ៍នយោបាយ៤មែ៉ត្រ×១០ម៉ែត្រឡើយ។

ចំពោះមតិរបស់ លោក ឈុន សារ៉េត ដែលជាប្រជាពលរដ្ឋរស់នៅភូមិ១៤ ក៏បានឯកភាពតាមមតិរបស់លោកស្រីខាងលើហើយសុំអោយ សុំឱ្យមេភូមិជួយប្រជាពលរដ្ឋ។កុំនៅឆ្ងាយពីប្រជាពលរដ្ឋនិងសូមសង្កាត់ពិនិត្យណែនាំមេភូមិនិងរកសមាសភាពមេភូមិដែលរស់នៅក្នុងភូមិវិញ។ចំណែកលោកស្រី អាំង ខេម៉ានិល អាយុ៤៣ឆ្នាំ បានមានប្រសាសន៍ ដូចមតិសំណូមពររបស់បងប្អូនខាងលើដែរ។

ហើយប្រជាពលរដ្ឋទាំង៦០ គ្រួសារនៅក្នុងភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ធ្វើការសំណូមពរដល់ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងឯកឧត្តមឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយសម្របសម្រួលនិងបើកវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសង្កាត់ខណ្ឌខាងលើផងទាន។

ប្រជាពលរដ្ឋ៦០ គ្រួសារដែលរស់នៅក្នុងភូមិ១៤ សង្កាត់បឹងកក់ទី១ ដែលជ្រកក្រោមម្លប់សន្តិភាព ដើរតាមគោលនយោបាយរបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុនសែន ជាបិតាសន្តិភាព ដឹកនាំប្រទេសជាតិ ដើម្បីឈានទៅរកការអភិវឌ្ឍន៍និងភាពសម្បូររុងរឿងក្នុងសង្គមជាតិ។

​អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ ចុះផ្សាយ​ខាងលើនេះ​គ្មាន​គោលបំណង​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ណា​នោះទេ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ អង្គភាព​សារព័ត៌មាន​យើង​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​ សូម​អរគុណ​៕ N7
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed