ខេត្តកំពង់ធំ​ ÷ ចេញផ្សាយថ្ងៃទី (22/09/2022) នៅសាលាឃុំ.បឹង ស្រុកបារាយណ៍ ក្នុងការប្រជុំឲ្យដេញថ្លៃ(1គម្រោង) ក្រោមការរៀបចំដោយលោក អ៊ុំ ឧ.ទុម្ភរ នាយករងទីចាត់ការផែនការនិងវិនិយោគខេត្តកំពង់ធំលោក ឃុន ចាន់ថៃ អភិបាលរងស្រុក បារាយណ៍ ក្រុមគណ:កម្មការ លទ្ធកម្ម និងលោក ពេញ សារ៉ាត់ មេឃុំ.បឹង ព្រម ទាំងភ្នាក់ងារសារព័ត៌មានយើង ចូលរួមថតរូបភាព ទុកជាភស្តុតាង អង្កេត តាមដាន ស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ក្នុងការអនុវត្តគម្រោងខាងលើ ។

ការ​ប្រជុំ​ ដេញ​ថ្លៃ​ នៅថ្ងៃទី21 ខែកញ្ញា ឆ្នាំ2022 នេះ មានការចាប់​ផ្តើម​ទទួល​សំណើ​ដេញ​ថ្លៃម៉ោង 09:00​ នាទីព្រឹក/-ពេល​វេលា​ឈប់​ទទួល​សំណើ​ដេញ​ថ្លៃ និងពេល​វេលា​ បើក​សំណើ​ដេញ​ថ្លៃ​ នៅម៉ោង 09:10 នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ។ ព័ត៌មានលម្អិតនៃ​គម្រោងមាន÷

1/.ឃុំ បឹង កិច្ចសន្យា​ សាងសង់ ផ្លូវបេតុងអាមេ ប្រវែង៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់បេតុង ០,១៥.ម ដាក់ក្រួសក្រហមស្មាផ្លូវសង ខាង ម្ខាង ០,៥០.ម និងដាក់ស្លាកសញ្ញាគម្រោងមួយកន្លែង នៅក្នុងភូមិបឹងខាងជើង ភូមិបឹងកណ្តាល និងភូមិដូនប៉ែន ។

ការ​ថែទាំ​ រយៈ ពេល០៦ខែ។មានតំលៃ​ប៉ាន់​ស្មាន ២១៨,៥៧៤,៧៨១ រៀល(ពីររយដប់ប្រាំបីលាន ប្រាំរយចិតសិបបួនពាន់ ប្រាំពីររយប៉ែតសិបមួយរៀលគត់) ។ មានក្រុមហ៊ុនចំនួន ៥ ចូលរួមដាក់សំណើបង្រ្គប់ (កុរុម)ចចារត្រូវគ្នា ។

១-ឈ្មោះ លឹម វែងហួត-ក្រុមហុន លឹម វែងហួត ដាក់តម្លៃ 208លាន,000ពាន់,000 រៀលគត់ ។
២-ឈ្មោះ ជា សុងលី-ក្រុមហ៊ុន សំណង់ ជាសុងលី ដាក់តម្លៃ 217លាន,000ពាន់,000រៀលគត់។
៣-ឈ្មោះ ម៉ាត់ ហាសាន់-ក្រុមហ៊ុន ម៉ាត់ ហាសាន់ ដាក់តម្លៃ 216លាន,000,000 រៀលគត់ ។
៤-ឈ្មោះ ថៃ ប៊ុនធឿន-ក្រុមហ៊ុន អ៊ុយ គឹមហុង ដាក់តម្លៃ 218លាន,000ពាន់,000 រៀលគត់ ។
៥-ឈ្មោះ ស៊ុនលាងស៊ីម-ក្រុមហ៊ុន ស៊ុន លាងស៊ីម ដាក់តម្លៃ 218លាន,000ពាន់,000 រៀលគត់។
ការដេញថ្លៃនេះបានទៅលើឈ្មោះ លឹម វែងហួត-ក្រុមហ៊ុន លឹម វែងហួត ដាក់តម្លៃ 208លាន ,000ពាន់,000 រៀលគត់ ដេញថ្លៃ ចុះតម្លៃតែ 4% តិចតួចបំផុត ដោយមានការចចារ ខ្សិបខ្សវ ត្រូវរូវគ្នាជាមុន យកថវិការជាតិប្រមាណ 60,000,000 រៀល ស្មើនឹង 30 % មកហែកចែកទឹកតែគ្នាស៊ី ។
ជុំវិញនឹងការដេញថ្លៃ នៅសាលាឃុំបឹង ស្រុកបារាយណ៍ ខេត្ត កំពង់ធំ នាម៉ោង 9 ព្រឹកមិញនេះ មានការក្លែងបន្លំ បំភាន់ថ្នាក់ដឹកនាំ បានរួមគំនិតឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ គ្មានការប្រកួតប្រជែងគ្នា ឱ្យបានត្រឹមត្រូវ មានតម្លាភាព សុក្រឹត្យ និងយុត្តិធម៌ ឱ្យសមស្របទៅតាមផ្លូវច្បាប់នោះទេ ។ ការដេញថ្លៃរបៀបកន្ទេលធំបន្លំដេកឬត្រីងៀតឆ្លៀតពង ការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយបែបនេះ បណ្ដាលឧ្យមាន ការរាំងស្ទះយ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន ប្រជាពលរដ្ឋមានសតិអារម្មណ៍ ចំពោះថ្នាក់ដឹកនាំ ដោយសារមន្ត្រីជំនាញ ក្រុមលទ្ធកម្មគ្រប់ជាន់ថ្នាក់ ខិលខូចមួយក្ដាប់តូចខាងលើនេះ។

-យោងតាមច្បាប់លក្ខន្តិក: របស់ (គ ជ អ ប) នៃក្រសួងមហាផ្ទៃ បានកត់សម្គាល់ដូចខាងក្រោម ÷
-អ្នកដេញថ្លៃត្រូវ ចូលរួមដេញថ្លៃ ប្រកបដោយការប្រកួតប្រជែងដោយ គ្មានឃុបឃិត គ្មានការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការ រួមគំនិតគ្នាប្រព្រឹត្តអំពើពុករលួយនោះទេ ប្រសិនបើត្រូវរកឃើញថា​ អ្នកដេញថ្លៃ មានការ ពាក់ព័ន្ធ នឹងការឃុបឃិត ការក្លែងបន្លំ ឬការ ប្រព្រឹត្ត អំពើពុករលួយ អ្នកដេញថ្លៃទាំងនោះនឹងត្រូវបានដាក់​ក្នុងបញ្ជី​ខ្មៅជារៀងរហូត និងមិនត្រូវអនុញ្ញាតិឲ្យ ដាក់សំណើ ដេញថ្លៃកិច្ចសន្យា មូលនិធិ (ឃុំសង្កាត់) ទាំងអស់នៅទូទាំងប្រទេសកម្ពុជា​ទៀតនោះឡើយ។ ហើយប្រាក់កក់ធានាការដេញថ្លៃរបស់អ្នក​ដេញថ្លៃទាំងនោះ នឹងត្រូវបានរឹបអូស ផ្ទេរបង្វែរ បង់ចូលថវិការបស់រដ្ឋ ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed