ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២
ឯកឧត្តម ហុង លីម តំណាង ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន និងជាប្រធាក្រុមការងារចុះមូលដ្ឋានឃុំមហាខ្លូង ស្រុកកោះសូទិន ខេត្តកំពង់ចាម បានអញ្ជើញកាន់បិណ្ឌទី១០ តាមវត្តចំនួនបី ស្ថិតនៅក្នុងមូលដ្ឋាន។

ពិធីកាន់បិណ្ឌនេះ ក៏មានការចូលរួមពីឯកឧត្តម ម៉េង សោភ័ណ្ឌ ប្រធានសមាគមន៍ EAMSJ និងលោក មឿន រស្មីចាងហ្វាង គេហទំព័រ Raksmey News ព្រមទាំង លោក លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានឃុំមហាខ្លូង ស្រុកកោះសូទិន ផងដែរ។

បុណ្យកាន់បិណ្ឌជាបុណ្យតាមប្រពៃណី ដែលមានតាំងពីបុរាណខ្មែរមករហូតដល់ពេលបច្ចុប្បន្ន ដើម្បីប្រមូលបច្ច័យ និងទេយ្យទានយកទៅប្រគេនព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សានៅតាមទីអារាមនានា។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់១ឆ្នាំម្តង តាមប្រពៃណីនៃព្រះពុទ្ធសាសនា និងដើម្បីជាការដឹងគុណ ឧទ្ទិសកុសល ជូនដល់បុព្វការីជន មាន មាតា បីតា ជីដូន ជីតា ញាតិការទាំង៧ សន្តាន និងបុព្វបុរសដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ដែលលោកបានចែកឋានទៅកាន់ បរលោកខាងមុខហើយនោះ។

ឯកឧត្តមដឹកនាំក្រុមការងារចុះមូលដ្ឋានឃុំមហាខ្ញូង នឹងសហការជាមួយក្រុមការងារឃុំ ក្នុងការរៀបចំពិធីដាក់បិណ្ឌនៅមូលដ្ឋានឃុំមហាខ្ញូង នៅវត្តអង្គរជ័យ រៀបចំប្រគេនទេយ្យទានចំពោះព្រះសង្ឃនៅវត្តនេះរួច នឹងបន្តទៅប្រគេនទេយ្យទានចំពោះព្រះសង្ឃវត្តមហាខ្លុង នឹង ជាចុងក្រោយប្រគេនទេយ្យទាននៅវត្តមហាសៀក ជាកិច្ចបញ្ចប់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហុង លីម តំណាង ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារចុះមូលដ្ឋានឃុំមហាខ្លូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ក៏បានសំណេះសំណាល សួរសុខទុក្ខ ព្រះសង្ឃ យាយជី តាជី ពុទ្ធបរិស័ទ។

ឯកឧត្តម ក៏បានប្រគេនពរនិងជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងលោក លោកស្រី លោកតា លោកយាយ ញាត្តិមិត្តទាំងអស់ដែលបានចូលបច្ច័យក្នុងពិធីបុណ្យនេះ សូមអនុមោទនាយកកុសកផលបុណ្យរៀងៗខ្លួន និងសូមទទួលបាន សុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed