អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ បានធ្វើការ ឃាត់បាននៅ(អាកុលឬមេតាណុលក្លែងក្លាយចំនួន ៧០០០ លីត្រនៅក្រុងភ្នំពេញ)

ក្នុងសកម្មភាពត្រួតពិនិត្យនេះមន្ត្រីជំនាញបានដកយកគំរូ ផលិតផលធ្វើការវិភាគ ភ្លាមៗដោយរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប.ហើយទទួលបានលទ្ធផលដូចខាងក្រោម។
_ ផលិតផលចំនួន ១២១ កាននិង ៨០០ដបស្មើនឹង ៤០៣០លីត្រ គឺគឺជាបារិទ្ធធាតុមេតាណុល
_ផលិតផលចំនួន ១០៤ កានស្មើនឹង ៣
១២០មានល្បាយសារធាតុមេតាណុល
ក្រោយការត្រួតពិនិត្យមន្ត្រីជំនាញបានដកយកគំរូផលិតផលទាំងនោះមកវិភាគបន្ថែមនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានក.ប.បដើម្បីបញ្ជាក់លទ្ធផលបន្ថែម។
វត្ថុតាងទាំងអស់ ត្រូវបានរក្សាទុកដោយឃុំព័ទ្ធ ឃ្លុំបេនិងបិទសៀល ជាបណ្ដោះអាសន្ននៅនឹងកន្លែងរងចាំអនុវត្តក្រមនីតិវិធីបន្ត។
សូមរំលឹកផងដែរថា បើទោះបីមានការចាប់និងទប់ស្កាត់នៅរបស់ក្លែងក្លាយមួយចំនួនបានគ្រប់មែនប៉ុន្តែប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជានៅក្នុងទីក្រុងភ្នំពេញបានដាក់ទំនួញថា សមត្ថកិច្ចជំនាញផ្នែកហ្នឹងមានច្រើន ស្ថាប័នណាស់ហេតុអ្វីបានជានៅតែមានរបស់ក្លែង ក្លាយបន្លំចូលនៅក្នុងទឹកដី និងទីផ្សាររបស់ប្រទេសកម្ពុជាយើង។
