អំណោយ ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ផ្ដល់ជូនតាមរយ: ឯកឧត្ដម អភិបាល ខេត្ត កំពង់ចាម ជូនដល់បងប្អូនអតីតយុទ្ធជនចំនួន៣៤គ្រួសារ

ខេត្តកំពង់ចាម : នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជនខេត្តកំពង់ចាមចំនួន ៣៤គ្រួសារ ដែលបានស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិសំបូរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានពំានាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ជាក់ស្តែងសម្តេចប្រធាន តែងតែងបានចាត់តាំងថ្នាក់ដឹកនាំចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចជាបន្តបន្ទាប់ ជូនដល់បងប្អូនអតីតយុទ្ធជនដែលបានស្ម័គ្រចិត្តមករស់នៅតំបន់អភិវឌ្ឍន៍។ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់បងប្អូនអតីតយុទ្ធជនសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពក្រុមគ្រួសារ ពិសេសកុមារតូចៗ ព្រោះរដូវនេះជារដូវវស្សា ដែលអាចនឹងកើតមានជំងឺរាតត្បាតផ្សេងៗដូចជាគ្រុនឈាម គ្រុនចាញ់ជាដើម ហេតុនេះសូមបងប្អូនរក្សាអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនឱ្យចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្រប់គ្នា និងត្រូវបង្កើនការការពារ ប្រុងប្រយ័ត្នថែមទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការពារ «៣ការពារ និង ៣កុំ» ជាពិសេស អនុវត្តការពាក់ម៉ាស់ ការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បីកាត់ផ្តាច់ខ្សែចម្លងជម្ងឺដ៏កាចសហាវមួយនោះ នៅក្នុងសហគមន៍កម្ពុជាយើងផងដែរ និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។គួរបញ្ជក់ថាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជនខេត្តកំពង់ចាម ចំនួន ៣៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម , មី០១កេស, ទឹកសុទ្ធ១កេស, ទឹកក្រូច០១កេស, ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ ជែល១ដប, ម៉ាស២ប្រអប់ ថ្នាំពេទ្យមួយចំនួន និងថវិកា ៣០០.០០០រៀល ។ ឧបត្ថម្ភថវិកា ភ្ជួរដីដំាដុះចំនួន ១.២០០.០០០រៀល ជូនមេភូមិសំបូរសែនជ័យ ៤០០.០០០រៀល កម្លាំងប្រជាការពារ ថវិកា ៦០០.០០០រៀល។ កន្លងមកឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានផ្តល់បង្គន់ចំនួន១៤ ដល់បងប្អូនអតីតយុទ្ធជន ជាក់ស្តែងថ្ងៃនេះឯកឧត្តមអភិបាលខេត្តក៏បានផ្តល់នូវបង្គន់ចំនួនថ្មី ចំនួន២០ បង្គន់បន្ថែមទៀតផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕