​ខេត្ដកំពង់ចាម៖ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ នារសៀល​ថ្ងៃទី​២២​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វិទ្យាល័យ​ព្រះ​សីហនុ​ ដែល​សម្រេច​​ជ្រើសរើស​បន្ថែម​ធ្វើ​ជា​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូវីដ​-១៩​ ខណៈ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​បច្ចុប្បន្ន​មាន​៤០៥គ្រែ និង​យក​វិទ្យាល័យ​ ដំដុះ​ សម្រាប់​ធ្វេីជា​មណ្ឌល​ចត្តាឡីសក័​ បន្ទាប់​ពី​គរុកោស​ភូមិភាគ​កំពង់ចាម​ មាន​អ្នក​ពាក់ព័ន្ធ​ធ្វើ​ចត្តាឡីស័ក​កេីនឡេីង​ ។ ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំ ដល់​មន្ត្រីពាក់ព័ន្ធ​ ឲ្យ​សហការ​គ្នា​ ដើម្បី​រៀបចំ​បន្ថែម​នូវ​វិទ្យាល័យ​ព្រះ​សីហនុ​នេះ​ ឲ្យ​ក្លាយ​ទៅ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​​​កូវីដ​-១៩​ ដោយមានការ​រៀបចំ​សំអាត​បរិស្ថាន​នៅ​ទីធ្លា​ទាំង​ក្នុង​និង​ក្រៅ​ ហើយ​បំពាក់​សំភារ​បរិក្ខារ​ពេទ្យ​ និង​រៀបចំ​ប្រព័ន្ធ​ទឹក​ ភ្លេីង នៅ​តាម​អគារ​និមួយៗ​ ឲ្យ​បាន​ឆាប់​រួចរាល់​ ស្របពេលដែល​ល្បឿន​នៃ​ការ​ឆ្លង​រីករាល​ដាល​ចេះតែ​កេីនឡេីង​ជាបន្តបន្ទាប់​ ។ ជាមួយគ្នា​នោះ​ ឯកឧត្ដម​អភិបាលខេត្ត​ ក៏​បាន​ណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធ​ ត្រូវ​ខិតខំ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ដេីម្បី​នាំ​គាត់​ទៅ​ធ្វើ​ចត្តាឡីស័ក​ឲ្យ​ទាន់ពេលវេលា​ ស្រប​តាម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ ដេីម្បី​កាត់ផ្ដាច់​ខ្សែ​ចម្លង​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផងដែរ​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed