ភ្នំពេញ : សមត្ថកិច្ចចុះបង្ក្រាបទីតាំងក្លិបកំសាន្តរាំស្រាតមួយកន្លែងក្នុងខណ្ឌទទួលគោក ដោយឃាត់ខ្លួនមនុស្សប្រុស-ស្រី ជិត២០០នាក់។ ការបង្ក្រាបដោយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ដោយមានការចូលរួមពីកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កម្លាំងអធិការដ្ឋានខណ្ឌទួលគោក និងដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងចំនួន ០៤នាក់ កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងសញ្ចារកម្ម (រាំស្រាត) នៅចំណុចអាគារ ០៤ជាន់ ក្នុងទីតាំងយីហោ ប៉ាវ លីជីង (Bao li Jin) ផ្ទះលេខ៧៤ ផ្លូវលេខ៥៩៨ ក្រុម២១ ភូមិ០៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងការបង្ក្រាបសមត្ថកិច្ចនាំខ្លួនមនុស្សសរុប ១៧៩នាក់ ស្រី១៥២នាក់ ចំនួន០៤សញ្ញាតិ គឺខ្មែរ វៀតណាម ចិន និងចិនតៃវ៉ាន់។

បច្ចុប្បន្នមនុស្សទាំងអស់ រួមទាំងសម្ភារ:មធ្យោបាយខាងលើត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed